(ហ្សឺណែវ)៖ កាលពីចុងសប្តាហ៍មុន ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកគោរពសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានរកឃើញថា ពន្ធគយរបស់សហរដ្ឋអាមេរិកដែលបានដកហូតក្នុងសម័យកាលរបស់លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមបានបំពានច្បាប់ពាណិជ្ជកម្មពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមការងារបេសកកម្មការទូតរបស់ប្រទេសចិនប្រចាំអង្គការ WTO ក្នុងទីក្រុងហ្សឺណែវថា៖ «ចិនសង្ឃឹមថា សហរដ្ឋអាមេរិកគោរពសេចក្តីសម្រេចរបស់គណៈកម្មាធិកាដោះស្រាយវិវាទ និងច្បាប់ WTO កែតម្រូវការប្រព្រឹត្តិខុសរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការជាមួយប្រទេសចិន និងសមាជិករបស់អង្គការ WTO ដទៃទៀត ដើម្បីរួមគ្នារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី»

ទីក្រុងប៉េកាំងគឺជាភាគីមួយក្នុងចំណោមភាគីជាច្រើនទៀតនៅក្នុងសំណុំរឿងប្រឆាំងនឹងសហរដ្ឋអាមេរិក។

វ៉ាស៊ីនតោនបានហៅសេចក្តីសម្រេចរបស់គណៈកម្មាធិការដោះស្រាយវិវាទរបស់អង្គការ WTO ថាជាការសម្រេចមិនត្រឹមត្រូវ៕