(ប៉េកាំង)៖ ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនក្នុងអំឡុងពេលពីខែមករាដល់ខែតុលា ដោយបានធ្លាក់ចុះ ៨,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុនបន្ទាប់ពីបានធ្លាក់ចុះ ៨ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រក៏បានរាយការណ៍ផងដែរថា យោងតាមទិន្នន័យចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិត (NBS) ការលក់អចលនទ្រព្យដែលវាស់វែងជាផ្ទះក្រឡាបានធ្លាក់ចុះ ២២,៣ភាគរយក្នុងអំឡុងពេលដូចគ្នានេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ធៀបនឹងការធ្លាក់ចុះ ២២,២ភាគរយក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ។

ការសាងសង់ថ្មីដែលវាស់វែងជាផ្ទៃក្រឡាបានធ្លាក់ចុះ ៣៧,៨ភាគរយក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះធ្លាក់ចុះ ៣៨ភាគរយ។

មូលនិធិដែលប្រមូលដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ២៧,៧ភាគរយ បន្ទាប់ពីការធ្លាក់ចុះ ២៤,៥ភាគរយក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕