(សិង្ហបុរី)៖ កិច្ចព្រមព្រៀងរវាងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ដើម្បីជំរុញពាណិជ្ជកម្មឌីជីថល និងលំហូរទិន្នន័យរវាងប្រទេសទាំងពីរបានចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ក្រសួងទំនាក់ទំនងនិងព័ត៌មាន (MCI) និងអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (IMDA) ថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអង់គ្លេស-សិង្ហបុរី (UKSDEA) នឹងផ្តល់ឱ្យក្រុមហ៊ុនអាជីវកម្មរបស់ប្រទេសសិង្ហបុរីនូវឱកាសរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនអាជីវកម្មរួមមានពាណិជ្ជកម្មឌីជីថលរាប់ពីដើមដល់ចប់ (End to end) ដូចជា ការ ទូទាត់ តាម អេឡិចត្រូនិក ប្រកប ដោយ សុវត្ថិភាព និងសន្តិសុខ និងការជួញដូរដោយមិនប្រាស់ក្រដាសប្រាក់ ... (និង) លំហូរទិន្នន័យដោយរលូតនិងគួរឱ្យទុកចិត្ត»

កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់នូវការការពារតាមអ៊ីនធឺណិតកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់ និងការទូទាត់ប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព និងសន្តិសុខផងដែរ។

យោងតាមកាសែត Channel News Asia ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេសក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបី (MOU) ស្តីពីឌីជីថល សម្របសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអត្តសញ្ញាណឌីជីថល និងសន្តិសុខអ៊ីនធឺណិត។

ស្ថាប័នទាំងបីនេះបានឱ្យដឹងថា ការធ្វើឌីជីថលនីយកម្មពាណិជ្ជកម្ម នឹងនាំឱ្យមានការកាត់បន្ថយការចំណាយសម្រាប់ក្រុមហ៊ុនអាជីវកម្ម ការកាត់បន្ថយការជួញដូរឧស្ម័នកាបូន និងបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការចូលរួមក្នុងពាណិជ្ជកម្មឆ្លងព្រំដែន។

MOU ស្តីពីអត្តសញ្ញាណឌីជីថលមានគោលបំណងអភិវឌ្ឍការទទួលស្គាល់គ្នាទៅវិញទៅមក និងអន្តរប្រតិបត្តិការរវាងរបបអត្តសញ្ញាណឌីជីថលរបស់ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។

ការចរចាអំពីកិច្ចព្រមព្រៀង UKSDEA បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំមុន និង ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំនេះ៕