(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) នឹងបិទប្រតិបត្តិការទីផ្សារមួយថ្ងៃ ក្រោយថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ផ្សារមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

ផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ ការបិទប្រតិបត្តិការទិញលក់មូលបត្រមួយនេះ គឺដើម្បីសម្រួលដល់និយោជិត ក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ រាល់ប្រតិបត្តការជួញដូរ ទូរទាត់ និងផាត់ទាត់មូលបត្រ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២៕