(សៀមរាប)៖ រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប១៩,៨៤០នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ៨១៥,៥៧៥ដុល្លារអាមេរិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ។

ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២២នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៣៣៧,៤៩៩ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៨,១៧៧នាក់។

ក្នុងរយៈពេល៣ខែ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៣៩,៦៨០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕