(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសដាក់សម្ពោធជាផ្លូវការ ផ្សារខេមបូឌាត្រេដ។

ផ្សារខេមបូឌាត្រេដ ជាផ្សារអនឡាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) មានក្រុមហ៊ុន និង SME ផ្លូវការចំនួន១៧ក្រុមហ៊ុន បានតាំងលក់ផលិតផលរបស់ខ្លួន។

ពិធីសម្ពោធជាផ្លូវការ ផ្សារខេមបូឌាត្រេដនេះ ធ្វើឡើងក្រោមការចូលរួមពីលោក លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្មនេះ នឹងផ្តល់ឱកាសឱ្យសហគ្រាសធន់តូច និងធ្យម អាចលក់ផលិតផលខ្មែរ ដែលមានសក្តានុពលសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេស និងការដាក់តាំងលក់ទំនិញ នៅក្នុងទីផ្សារមួយដែលទូលំទូលាយ និងមិនមានព្រំដែន ដែលអាចហៅថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនក្នុងស្រុក និងអន្តរជាតិ។

ការបង្កើតផ្សារខេមបូឌាត្រេដនេះ គឺបានស្របនៅនឹងបរិបទរបស់សេដ្ឋកិច្ចកម្ពុជា និងការវិវត្តន៍ឆាប់រហ័សនៃបច្ចេកវិទ្យាថ្មី ដោយសារមានក្រុមហ៊ុនជាច្រើន បានប្តូរអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូវនិកនៅកម្ពុជា ក៏មានការរីកចម្រើនខ្លាំង៕