(ភ្នំពេញ)៖ អ្នកជំនាញ២រូប ដែលអញ្ជើញមកពីវិស័យធនាគារ និងហិរញ្ញវត្ថុ បានចូលរួមក្នុងកម្មវិធី កិច្ចពិភាក្សាស្ដីពី៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយពន្យល់ជុំវិញប្រធានបទ «យន្តការការពារអតិថិជនពីបំណុលលើសលុប តាមរយៈក្រមប្រតិបត្តិក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងក្រមវិធានផ្ដល់ប្រាក់កម្ចី»

វាគ្មិនជំនាញទាំង២រូបនេះ មានឈ្មោះ លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក ឡេង សេងឡន អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា។

ក្រមប្រតិបត្តិក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

សូមទស្សនាវីដេអូ នៃការពន្យល់ក្នុងកិច្ចពិភាក្សាស្ដីពី៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា៖