(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតផ្លូវការមួយ ដោយសម្រេចលើកលែងការតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវិរុសកូវីដ-១៩ លើសាច់ និងទំនិញបង្កក ដែលនាំចូលមកកម្ពុជា។ នេះបើតាមលិខិតរបស់លោក គុណ ញឹម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

ការសម្រេចនេះ ត្រូវបានអគ្គនាយកដ្ឋានគយអះអាងថា ធ្វើឡើងបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ចូលមកកម្ពុជាមានភាពធូរស្រាល ហើយលទ្ធផលនៃការធ្វើតេស្ត លើសាច់បង្កកនាពេលកន្លងមម ពុំឃើញមានវត្តមានវីរុសកូវីដ១៩ទៀតនោះទេ។

លោក គុណ ញឹម បញ្ជាក់ទៀតថា ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច ត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ៕