(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារសប្តាហ៍នេះបានព្រមព្រៀងកាត់បន្ថយពន្ធគយលើប្រេងម៉ាស៊ូតចំនួន ៣បាត (០.០០៩២៨ដុល្លារ) ក្នុងមួយលីត្រសម្រាប់រយៈពេល ៣ខែ ដែលធ្លាក់ចុះពីចំនួន ៥.៩៩បាតនាពេលបច្ចុប្បន្ន ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃការឡើងថ្លៃថាមពលខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃដែលបានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ការកាត់បន្ថយពន្ធគយនេះនឹងកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលចំនួន ១៧ប៊ីលានបាត (៥២៦លានដុល្លារ) ប៉ុន្តែថា ការធ្លាក់ចុះប្រាក់ចំណូលនេះគួរតែទទួលបានការប៉ះប៉ូវមកវិញពីការកើនឡើងប្រាក់ចំណូលពន្ធផ្សេងទៀត ខណៈដែលសេដ្ឋកិច្ចកំពុងស្ទុះងើបឡើងវិញ។

លោកមានប្រសសន៍ថា៖ «ពន្ធមានភាពចាំបាច់ ខណៈដែលរដ្ឋាភិបាលបានបង្កើនកម្រិតកំណត់តម្លៃប្រេងម៉ាស៊ូតក្នុងតម្លៃ ៣០បាតក្នុងមួយលីត្រដល់ដំណាច់ខែឧសភា»។

លោក Santi Promphat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានថ្លែងថា ការកាត់បន្ថយពន្ធនេះនឹងផ្តល់ឱ្យក្រសួងថាមពលថៃនូវភាពបត់បែនក្នុងការរក្សាតម្លៃប្រេងឥន្ធនៈលក់រាយមិនឱ្យលើសពី ៣០បាតក្នុងមួយលីត្រ៕