(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានប្រមាណ ៤១០លានដុល្លារ កើនឡើង១២.៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ខណៈប្រាក់ចំណេញបានជាង១៦២លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ធនាគារ អេស៊ីលីដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា នៅឆ្នាំ២០២១ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន ៤១០,៧៥២,៥៥៩ដុល្លារ កើនឡើង១២.៩% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន៣៦៣,៥៩៥,៣២៤ដុល្លារ។

ដោយឡែកចំពោះប្រាក់ចំណេញវីញ នៅឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ចំណេញបានសរុបចំនួន ១៦២,០៨៤,៨៥១ដុល្លារ កើនប្រមាណ១៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន ១៣៨,៣៥២,១៧៦ដុល្លារ។

គិតត្រឹមឆ្នាំ២០២១ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន ៧,៦៩៥,១៦៣,៣៧៥ដុល្លារ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៦៣លានដុល្លារ និងចំណេញបានជាង១៣៨លានដុល្លារ៕