(ភ្នំពេញ)៖ កម្ពុជាកំពុងចរចាបង្កើតឲ្យមានកិច្ចព្រមព្រៀងលុបបំបាត់ពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងបង្ការការគេចវេះពន្ធ (DTA) ជាមួយហ្វីលីពីន ជប៉ុន តួកគី ឡាវ អេមីរ៉ាតអារ៉ាប់រួម និងមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកពន្ធដារ។

និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដកស្រង់សំដីរបស់លោកស្រី ប៊ុន នារី អគ្គនាយករងពន្ធដារ ដែលបានលើកឡើងពីសាវតា នៃកិច្ចការងារចរចា DTA របស់កម្ពុជា ដោយមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើ DTA ចំនួន១០រួចមកហើយ ដែលក្នុងនោះ រួមមាន សិង្ហបុរី ចិន ថៃ ប៊្រុយណេ វៀតណាម ឥណ្ឌូនេស៊ី និងតំបន់រដ្ឋបាលពិសេសម៉ាកាវ។

លោកស្រីបន្ដថា ក្នុងចំណោម DTA ទាំង១០នេះ មាន DTA ចំនួន០៨ កំពុងមានប្រសិទ្ធភាពអនុវត្ត ហើយ DTA កម្ពុជា-កូរ៉េខាងត្បូង នឹងមានប្រសិទ្ធភាពអនុវត្ត នៅឆ្នាំ២០២២ខាងមុខ ដោយឡែកសម្រាប់តំបន់រដ្ឋបាលពិសេសម៉ាកាវ កំពុងស្ថិតក្នុងដំណាក់កាលផ្តល់សច្ចាប័ន។

លោកស្ត្រីបន្ថែមថា «កម្ពុជាកំពុងធ្វើការចរចាបន្តជាមួយ ហ្វីលីពីន ជប៉ុន តួកគី ឡាវ និងអេមីរ៉ាតអារ៉ាប់រួម នឹងរៀបចំចាប់ផ្តើមចរចា ជាមួយរដ្ឋសមាជិកអាស៊ានមួយចុងក្រោយ ដែលនៅសេសសល់គឺ មីយ៉ាន់ម៉ា»

ទោះបីជាកម្ពុជា បានផ្តល់អត្ថប្រយោជន៍ក្រោម DTA ដែលចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចំនួន០៨ កន្លងមកក៏ដោយ ក៏កម្ពុជានៅតែអាចរក្សាបាននូវកំណើន ក្នុងការប្រមូលពន្ធ តាមរយៈការហូរចូលបន្ថែម នៃវិនិយោគិនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធ ប្រកាសពន្ធតាមអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។

លោកស្រី ប៊ុន នារី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកស្នើសុំអត្ថប្រយោជន៍ក្រោម DTA ក៏អាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នេះ តាមអនឡាញបានផងដែរ។

គូសបញ្ជាក់ថា «ពន្ធត្រួតស៊ីគ្នា» ផ្តល់អត្ថប្រយោជន៍ លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស។

លើសពីនោះទៀត ការការពារនិវាសនជន ពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធ៕