(វ៉ាស៊ីនតោន)៖ សេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs Group Inc. បានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ និងឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុននេះសម្រេចថា ការរីករាលដាលវីរុសថ្មី អូមីក្រុង នឹងបង្កផលប៉ះពាល់តិចតួចលើកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Goldman Sachs សេដ្ឋវិទូលោក Joseph Briggs បានថ្លែងថា ក្រុមហ៊ុន Goldman Sachs ឥឡូវនេះរំពឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់អាមេរិកត្រូវបានរំពឹងថានឹងកើនឡើង ៣,៨ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ៤,២ភាគរយក្នុងការព្យាករកាលពីលើកមុន។ ក្រុមហ៊ុននេះក៏បានទម្លាក់ការព្យាករសម្រាប់ឆ្នាំ២០២២ផងដែរ ដោយទម្លាក់ពី ៣,៣ភាគរយមកនៅត្រឹម ២,៩ភាគរយ។

លោក Briggs មានប្រសាសន៍ថា៖ «ខណៈដែលសំណួរជាច្រើននៅតែមិនមានចម្លើយ ឥឡូវនេះយើងគិតថាមានសេណារីយ៉ូធ្លាក់ចុះតិចតួច ដែលក្នុងសេណារីយ៉ូនេះ ការរីករាលដាលយ៉ាងឆាប់រហ័សរបស់វីរុសនេះ តែមានភាពស៊ាំទប់ទប់នឹងជំងឺកាច់សាហាវនេះ ត្រឹមតែទំនងជាបង្កឱ្យមានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ»។

សេដ្ឋវិទូរូបនេះបានបន្ថែមថា វីរុសអូមីក្រុងទំនងជាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើការចំណាយលើសេវាកម្ម តែអាចបង្កឱ្យមានកង្វះការផ្គត់ផ្គង់មានភាពធ្ងន់ធ្ងរ ហើយវាក៏អាចបង្ក មនុស្សខ្លះបាត់បង់អារម្មណ៍វិលត្រលប់ទៅធ្វើការវិញ។

លោក Briggs បានមើលឃើញផលប៉ះពាល់ចម្រុះទៅលើអតិផរណា។ ខណៈដែលវិស័យដែលមានភាពរសើបចំពោះវីរុសដូចជាវិស័យធ្វើដំណើរអាចរងប៉ះពាល់នោះ កង្វះខាតការផ្គត់ផ្គង់បន្ថែម និងកង្វះខាតកកម្លាំងពលកម្មអាចជំរុញឱ្យមានកំណើនថ្លៃក្នុងរបៀបមួយដែលកើតមានកាន់តែយូរអង្វែង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានព្រមានផងដែរថា វីរុសប្រភេទថ្មីនេះអាចរារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល។

លោកស្រី Gita Gopinath សេដ្ឋវិទូរបស់មូលនិធិ IMF បានថ្លែងក្នុងសន្និសីទវេទិកាហិរញ្ញវត្ថុអន្តរជាតិដែលធ្វើឡើងតាមអនឡាញក្នុងទីក្រុងក្វាវចូវ ប្រទេសចិនកាលពីថ្ងៃសៅរ៍ថា៖ «ភាគច្រើននៃហានិភ័យរួមគឺជាការហានិភ័យធ្លាក់ចុះ»៕