(ប៉េកាំង)៖ អាជ្ញាធរស្តុកបម្រុងរដ្ឋរបស់ប្រទេសចិនបានឱ្យដឹងនៅដើមសប្តាហ៍នេះថា ប្រទេសចិននឹងបញ្ចេញស្តុងបម្រុងរ៉ែជាលើកទីបួននៅឆ្នាំនេះ ដែលរួមមាន ទង់ដែក អាលុយមីញ៉ូម និងស័ង្កសី។

កាសែត People’s Daily Online របស់រដ្ឋចិនបានរាយការណ៍ថា រដ្ឋបាលស្បៀងអាហារនិងស្តុកបម្រុងយុទ្ធសាស្រ្តជាតិរបស់ប្រទេសចិនបានប្រកាសថា ទង់ដែកប្រហែល ៣ម៉ឺនតោន អាលុយមីញ៉ូម ៧ម៉ឺនតោន និងស័ង្កសី ៥ម៉ឺនតោន នឹងត្រូវបានបញ្ចេញពីឃ្លាំងស្តុកជាតិនៅដើមខែតុលាខាងមុខនេះ។

រដ្ឋបាលស្បៀងអាហារនិងស្តុកបម្រុងយុទ្ធសាស្រ្តជាតិ បានឱ្យដឹងទៀតថា មានតែក្រុមហ៊ុនកែច្នៃ និងផលិតទង់ដែង អាលុយមីញ៉ូម និងស័ង្កសីប៉ុណ្ណោះដែលនឹងមានសិទ្ធិដាក់សំណើទិញលោហៈទាំងនេះ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផលិតកម្មភ្លាមៗ។ លោហៈទាំងនេះនឹងមិនត្រូវលក់ចេញបន្ត ឬប្រមូលស្តុកទុកឡើយ។

កាសែតមួយនេះបានរាយការណ៍បន្ថែមថា ចាប់តាំងពីដើមឆ្នាំនេះ តម្លៃទំនិញ (Commodity) ជាច្រើនបានឡើងថ្លៃដោយសារកត្តានានា រួមទាំងការរីករាលដាលជំងឺកូវីដ-១៩ នៅបរទេស និងអតុល្យភាពផ្គត់ផ្គង់និងតម្រូវការ ដែលបង្កឱ្យមានការដាក់សម្ពាធលើក្រុមហ៊ុនធុនតូច និងធុនមធ្យមជាច្រើន៕