(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់មានអាជ្ញាបណ្ណទាំងអស់ ចូលរួមដេញថ្លៃប្រាក់ដុល្លារចំនួន៣០លានដុល្លារ នៅថ្ងៃទី១០

ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឲ្យដឹងថា ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាស នាពេលព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាប និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទខាងលើ តាមការគួរ៕