(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាបថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០.០០០.០០០ ដុល្លារអាមេរិក (ម្ភៃលានដុល្លារអាមេរិក) នៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ចំពោះ អត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាស នាពេលព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង៕