(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារអាមេរិក កើនឡើង៦.៣% បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណ៣៧លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានចំនួន ១៦១,១៨៦,៣៣៨,០០០រៀល (ប្រមាណ ៤០លានដុល្លារអាមេរិក) កើនឡើង៦.៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ១៥០,៨៩៨,៦៥៧,០០០រៀល (ប្រមាណ ៣៧លានដុល្លារអាមេរិក)។

ដោយឡែកប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៦២,២៨៣,២៦៥,០០០រៀល (ប្រមាណជាង ១៥.៥លានដុល្លារអាមេរិក) កើនឡើង៦.៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៥៨,៣១៩,៥០១,០០០ (ប្រមាណ ១៤.៥លានដុល្លារអាមេរិក)៕