(ភ្នំពេញ)៖ កម្ពុជារកចំណូលបានជិត២.៥ពាន់លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗ ប្រមាណជិត១០០មុខ ដោយមិនរាប់បញ្ជូនកសិផលស្រូវ-អង្ករ ក្នុងពេល៧ខែ ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍បានបញ្ជាក់ថា កសិផលសំខាន់ៗប្រមាណជិត១០០មុខ ដោយមិនរាប់បញ្ជូនកសិផលស្រូវ-អង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ មានចំនួន ៣ ៤៣២ ៦០១.០៨ តោនកើនឡើងចំនួន១ ១៦៨ ៦៨៦.៨៧តោន ស្មើនឹង ៥១.៦២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។

បើតាមរបាយការណ៍កសិផលសំខាន់ៗ ដែលកម្ពុជានាំចេញក្នុងនោះរួមមាន៖

១៖ ចំណិតដំឡូងមីក្រៀម មានចំនួន ១ ២៥៤ ០០៣.១២តោន (កើនឡើងចំនួន ១៤.២២%)
២៖ ដំឡូងមីស្រស់ មានចំនួន ៣៩៦ ៣០០តោន (ថយចុះចំនួន -៨.៦៤%)
៣៖ ម៉្សៅដំឡូងមី មានចំនួន ១៨ ៤៦៥.០៤តោន (កើនឡើងចំនួន ២២.៤៣%)
៤៖ កាកសំណល់ដំឡូងមី មានចំនួន ៤ ៩០៨តោន (ថយចុះចំនួន -៣៦.១១%)
៥៖ គ្រាប់ស្វាយចន្ទី មានចំនួន ៨៦៦ ២០៧.៧៧តោន (កើនឡើងចំនួន ៣៤៥.២៩%)
៦៖ គ្រាប់ពោត មានចំនួន ១៤៦ ៣០៤.១៩តោន (កើនឡើងចំនួន ១.០៩%)
៧៖ គ្រាប់សណ្តែកបាយ មានចំនួន ២១ ២៣០តោន (កើនឡើងចំនួន ៥៤៧.៣៣%)
៩៖ ផ្លែចេកស្រស់ មានចំនួន ២៧០ ២២១.៦៨តោន (កើនឡើងចំនួន ៦១.០៨%)
១០៖ ផ្លែក្រូចថ្លុង មានចំនួន ២៧ ៤១៨.៤៤តោន (កើនឡើងចំនួន ៩០.៤១%)
១១៖ ផ្លែស្វាយស្រស់ មានចំនួន ១៦១ ២២៨.៥៥តោន (កើនឡើងចំនួន ២៤៧.៩២%)
១២៖ ដំណាប់ស្វាយ មានចំនួន ១៣ ៥២៤.៥តោន (កើនឡើងចំនួន ១៩៤.១៨%)
១៣៖ ទឹកស៊ីរ៉ូស្វាយ មានចំនួន ៤ ០៦៩.៦២តោន (កើនឡើងចំនួន ៧៩.១៦%)
១៤៖ ដូងប្រេង មានចំនួន ២៩ ៦១៦.៦៩តោន (ថយចុះចំនួន -៩.៧៣%)
១៥៖ ម្រេច មានចំនួន ២២ ៥៨០.៦៨តោន (កើនឡើងចំនួន ៥៥៨.១៩%)
១៦៖ ថ្នាំជក់ មានចំនួន ១ ៦៩៩.៧៥តោន (ថយចុះចំនួន -៦០.៣២%)
១៧៖ បន្លែចម្រុះ មានចំនួន ៥៦.៧៨តោន (ថយចុះចំនួន -២៣.១១%)
១៨៖ ម្ទេសស្រស់ មានចំនួន ៦៦ ២២៧.១២តោន (កើនឡើងចំនួន ៤៦%)
១៩៖ ម្ទេសក្រៀម មានចំនួន ១ ៣២០.២២តោន (កើនឡើងចំនួន ១០.០២%)
២០៖ ផលិតផលចំនួន៦៦មុខផ្សេងទៀត មានចំនួន១ ៣៩៧ ៨៤១.៤២តោន៕