(ភ្នំពេញ)៖ នាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ស្ទើរទាំងស្រុង។

មុនកើតហេតុគេបានឃើញ ផ្សែងលាយជាមួយអណ្តាតភ្លើង ចេញពីផ្ទះខាងលើ ភ្លាមនោះអ្នកបានឃើញហេតុការណ៍ បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ហើយភ្លាមនោះអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភ្លាមនោះកម្លាំងពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ តែទោះបីយ៉ាងអគ្គិភ័យបានឆេះលេបត្របាក់ផ្ទះខាងលើ ស្ទើរតែស្រុងទៅហើយ ដោយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្នុងប្រតិបត្តិការជួយពន្លត់ខាងលើ កម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៣គ្រឿង ក្នុងការជួយបាញ់ពន្លត់៕