(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលាដែលបានកំណត់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។

ចំពោះមូលហេតុនៃការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេលនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕