(ភ្នំពេញ)៖ យុវជនថៃ និងបណ្តាប្រទេសអាស៊ី ក៏ដូចជាយុវវ័យខ្មែរភាគច្រើន ចូលចិត្តពិសារភេសជ្ជៈស្ប៉ាយ (SPY) នៅក្នុងពិធីជួបជុំមិត្តភក្តិ គ្រួសារ ឡើងផ្ទះ ពិធីជប់លៀង និងពិធីផ្សេងៗទៀត។ នេះបើតាមការឱ្យដឹងរបស់លោក ណាតាឆៃ ពូស៊ុតធីកាម៉ាវ៉ុង នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនដាហ៊ូហេង អ៊ីនធើប្រាយ។

នៅក្នុងពិធីសម្ពោធជាផ្លូវការ SPY រូបរាងថ្មី លោក ណាតាឆៃ បានឱ្យដឹងទៀតថា តាមរយៈការកើនឡើងនូវការចូលចិត្តរបស់យុវវ័យនេះ ភេសជ្ជៈស្ប៉ាយ បានទទួលជោគ​ជ័យខ្លាំងនៅកម្ពុជា ហើយការនាំចូលនៅឆ្នាំ២០១៧នេះ បានកើនឡើងប្រមាណ២០ភាគរយ។ តែបើប្រៀបធៀបជាមួយថៃ ឬ វៀតណាម កម្ពុជានៅមានកម្រិតទាបនៅឡើយ។

សូមជម្រាបថាក្រុមហ៊ុន Da Houg Heng Enterprise Co., Ltd. និងក្រុមហ៊ុន Siam Winery ដែលជាដៃគូសហការ បានប្រកាសជាផ្លូវការនូវការដាក់ សម្ភោធជាផ្លូវការ  SPY Wine Cooler រូបរាងថ្មី​ទាំង ៣គឺ SPY​ GOLD Special Edition ដែលរចនាទាក់ទាញ ទាន់សម័យផ្ទុកទៅដោយទំពាំងបាយជូរពណ៌លឿងមាសទុំ ជាពូជទំពាំងបាយជូរស របស់ប្រទេសអ៊ីតាលី ពពុះដ៏ស្រទន់លាយឡំជាមួយក្លិនក្រអូប នៃទំពាំងបាយ​ជូរទុំ​ តម្រូវគ្រប់បរិយាកាសជួបជុំនៃមនុស្សសម័យថ្មី៕