(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១៥នេះ​ ក្រុមស្រ្តី​បឹងកក់ និងបុរីកីឡាប្រមាណ៣០នាក់ បានលើកគ្នាតវ៉ាជាថ្មី នៅខាងមុខរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាបញ្ឈប់ការអនុម័តទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកតវ៉ាទាំងនេះ ដឹកនាំដោយ អ្នកស្រី យ៉ោម បុប្ផា, ​​​​​​​អ្នកស្រី ច្រាយ នីម ជាដើម។

ក្រៅពីសុំឱ្យបញ្ឈប់ការអនុម័តច្បាប់ NGO ក្រុមអ្នកតវ៉ា ក៏សុំឲ្យរដ្ឋសភាជួយអន្តរាគមន៍ ដល់អតីតប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បឹងកក់ទាំង ១៣គ្រួសារ ឲ្យបានរស់នៅលើដីរបស់ពួកគាត់វិញផងដែរ៕