(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ស្រាល១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿង រថយន្តតូច៥គ្រឿង និងរយន្ដធុនធំ៤គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃ ខែសីហា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៩០នាក់ របួសធ្ងន់ចំនួន១៧៨នាក់ និងរបួសស្រាលចំនួន៩៧នាក់៕