(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី, ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា នាថ្មីៗនេះកីឡាករជនពិការកម្ពុជាចំនួន៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី ​នៅប្រទេសកូរ៉េ។ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាសនិងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកកម្ពស់លើជនពិការ និងវិស័យកីឡាឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕