(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជូនសាធារណជនថា ដើម្បីដោះស្រាយបញ្ហាទឹកលិច នៅតំបន់បឹងកក់ និងតំបន់ជុំវិញ សាលារាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវ K5 ចាប់ពីផ្លូវលេខ៧០ ដល់ប្រឡាយបាក់ទូក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រយៈពេល២ខែ ដើម្បីធ្វើការដាក់លូ ដោះស្រាយបញ្ហាលិចទឹក ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែសីហា ឆ្នាំ២០១៥។

សាលារាជធានីភ្នំពេញ ស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ផ្លូវ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានដោយគ្រឿងចក្រ និងដំណើរការដ្ឋាន។

លោក ឡង់ ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ថា ការបិទចរាចរណ៍ផ្លូវ K5 នេះ ដើម្បីធ្វើលូដោះស្រាយបញ្ហាទឹកលិចនៅតំបន់បឹងកក់ មិនមែនបិទផ្លូវលេខ៧០ ឬផ្លូវទំនប់នោះទេ៕​

ព័ត៌មានលម្អិតអានសេចក្តីជូនដំណឹងទាំងស្រុង និងរូបភាពផែនទី-->

www.freshnewsasia.com

www.freshnewsasia.com