(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ បញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ ភ្លៀវអាចធ្លាក់ពីមធ្យមទៅបង្គួរ នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ហើយចាប់ពីថ្ងៃទី៣-៨ ខែកក្កដា ឆ្នាំ២០១៧ ភ្លៀងនឹងបន្តធ្លាក់ខ្លាំង នៅតំបន់ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ ជាមួយខ្យល់មូសុងនិរតីផងដែរ។

ជាមួយនឹងបង្ហាញនូវការព្យាករណ៍អាកាសធាតុនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងបញ្ហាជាយថាហេតុណាមួយ៕