(ភ្នំពេញ)៖ ប្រធានអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមប្រកាសតែងតាំងមន្រ្តីរបស់អង្គការ យុវជនកិច្ចការសង្គម ប្រចាំឃុំចំនួន១០០នាក់ សម្រាប់គម្រោងអភិវឌ្ឍន៍ ភូមិ ឃុំ ឆ្នាំ២០១៧-២០១៨ ដែលពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ។

នៅក្នុងពិធីនោះកញ្ញា ធី សុវណ្ណថា បានថ្លែងថា សកម្មភាពរបស់អង្គការ​ ក្នុងរយៈពេលជាង១ឆ្នាំ នេះហាក់ដូចជា មិនធំធេងណាស់ណាទេ តែបានច្រើនកន្លែងដូចជា ការធ្វើផ្លូវ ការជួសជុលផ្លូវ និងធ្វើទំនប់ទឹកជាដើម ដែលគម្រោងនេះមិនធំទេ តែមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋ មានតម្លៃសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ។