(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគោកគង់កើត-ឃុំជាខ្លាង រួមជាមួយសហការី នាថ្ងៃទី០៦ ខែឧសភាឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយគណៈកម្មាធិ ការបក្សភូមិ-ឃុំ ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ គោកគង់កើត ស្តីពីការ ជំរុញការងារពាក់ព័ន្ធ សំរាប់ការបោះឆ្នោត នាពេលខាងមុខ និង ចែកប្រាក់ចលនាជូនគណៈកម្មាធិការបក្សភូមិ-ឃុំ។

 ក្រៅពីនោះ ក៏មានការចុះតាមខ្នងផ្ទះ ចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីឆ្លងទន្លេចំនួន១១នាក់ និង គ្រួសារសពចំនួន០៤គ្រួសារ  និងបន្ថែមពីលើមូលនិធិនេះមានថវិកា,កន្សែងពោះគោ, ប៊ីចេង០.៥០គីឡូក្រាម, ប្រេងកូឡា, ប្រេងការពារសត្វ ល្អិតខាំ ដែលជា អំណោយរបស់ លោក នេត សាវឿន និងលោកស្រី។

បន្ទាប់មក ក្រុមការងារ ក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋឈឺធ្ងន់ ចំនួន០១គ្រួសារ ឧបត្ថម្ភ ថវិកានិងគ្រឿងឧបភោគ -បរិភោគមួយចំនួន នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រលំបាកគ្មានទីពឹងចំនួន ៤០គ្រួសារឧបត្ថម្ភ ជូនពួកគាត់នូវគ្រឿង ឧបភោគ-បរិភោគមួយ ចំនួនដែលជាអំណោយរបស់លោក នេត សាវឿន និងស្រី និងក្រុមការ ងារ រួមមាន ក្នង០១គ្រួសារទទួលបាន អង្ករ០១បាវ ទំងន់២៥គីឡូក្រាម, ភួយ០១, មុង០១, ប៊ីចេង០.៥០គីឡូក្រាម, មី១០កញ្ចប់, អំបិល ០២គីឡួក្រាម, ទឹកត្រី០២ដប, ទឹកស៊ីអីវ០២ដប, ទឹកសុទ្ធ០២ដប, ទឹកក្រូច២កំប៉ុង៕