(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៣ ខែមិថុនានេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ស្តីអំពីការរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។

ក្នុងសេចក្តីជូន​ដំណឹងនោះ សាលារាជធានីភ្នំពេញ សូមជម្រាបជូនដល់អាជ្ញាធរខណ្ឌ ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ បំផុសចលនាឲ្យមានការចូលរួមរៀបចំការចាត់តាំងអនុវត្ត ទិវាបរិស្ថានជាតិ ក្រោមពាក្យស្លោក «ប្រាំពីរពាន់លានសុបិន្ត ភពផែនដីតែមួយ រស់នៅដោយចីរភាព» តាមរូបភាពនៃសកម្មភាពដូចខាងក្រោម៖--->