(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង​ រថយន្ដធុនធំ៤​គ្រឿង និងអ្នកថ្មើរជើង១នាក់​ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក,​ មិនគោរពសិទ្ធ២លើក,​ មិនប្រកាន់ស្ដាំ២លើ​ក,​  និងប្រជែង២លើក​។

សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៣០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៥៤នាក់ របួសធ្ងន់ចំនួន២៩៥នាក់ និងរងរបួសស្រាលចំនួន១៥៩នាក់៕