(ភ្នំពេញ)៖ នារាត្រីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ​ ខុនដូទាំង៥យូនីត របស់បុរី ប៉េងហួត ត្រូវបានរកម្ចាស់ឃើញហើយ ដែលកម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមពីអតិថិជន យ៉ាងច្រើនកុះករ ព្រមទាំងថ្នាក់ដឹកនាំបុរី ប៉េងហួត ជាច្រើនរូប ដែលញាំងឲ្យបរិយាកាស​ក្នុងកម្មវិធីកាន់តែមានភាពអធិកអធម។

ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានឡើងថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្ររាល់គម្រោងរបស់បុរី ប៉េង ហួត រហូតមក។ ដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជន ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានសម្រេចបង្កើតនូវកម្មវិធី ចាប់រង្វាន់ខុនដូ ចំនួន០៥យូនីត ជូនដល់អតិថិជិជន។

លោកឧកញ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា ខុនដូចំនួន០៥យូនីតនេះ ជាផលិតផលថ្មីមួយទៀត​របស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលយើងបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ទៅលើគុណភាព ប្រណិតភាព និងភាពទាន់សម័យ។ ម្យ៉ាងវិញទៀត ខុនដូចំនួន០៥យូនីតនេះ បានបំពាក់នូវសម្ភារៈបរិក្ខារ និង គ្រឿងសង្ហារឹម រួចជាស្រេចយា៉ងស្រស់ស្អាតផងដែរ។

ចំពោះអតិថិជនទាំង៥ រូប ដែលមានសំណាងទទួលបានរង្វាន់ខុនដូក្នុងម្នាក់១យូនីត​បានទៅលើអតិថិជនទី១ឈ្មោះ​សួស សារិន ភេទប្រុស​អាយុ៤៩ឆ្នាំ, អតិថិជនទី២ឈ្មោះសៅ សិរៈ អាយុ៣៧ឆ្នាំ, អតិថិជនទី៣ឈ្មោះ​ហាក់ គាលី អាយុ៣៥ឆ្នាំ, អតិថិជនទី៤ឈ្មោះ តាន់ ស៊ីវគង់ អាយុ២៨ឆ្នាំ និងចុងក្រោយ​អតិថិជនឈ្មោះ​ប៉ុក សុជាតិ អាយុ៣៣ឆ្នាំ។

សូមរំលឹកផងដែរថា​​អតិថិជនដែលបានឈ្នះការផ្សងសំណាងក្នុងរាត្រីនេះ​ គឺជាអតិថិជនដែលបានជាវគេហដ្ឋានពីក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំនាពេលកន្លងមក៕ ​

បុរី ​ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ!