(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីដំណើរការសាងសង់ស្ពានអាកាសតិចណូថា សម្រេចបាន៤០%ហើយ ខណៈការស្ថាបនាផ្លូវក្រោមដីវិញ សម្រេចបានរហូតដល់ ៧៥%។

ការងារចំពោះមុខ សាលារាជធានីកំពុងជំរុញ ដំណើរការសាងសង់ផ្លូវក្រោមដី ដើម្បីឈានទៅបញ្ចាប់ទាំងស្រុង រួចដាក់ឲ្យ​ដំណើរការជា​បណ្តោះអាសន្ន ក្នុងរយៈពេល៤៥ថ្ងៃខាងមុខ ដូច្នេះសាលារាជធានី បានសូមការយោគយល់ពីប្រជាពលរដ្ឋ អ្នកដំណើរ សម្រាប់ការបិទចរាចរណ៍​នៃផ្នែកខ្លះរបស់ការដ្ឋាន​ ដើម្បីពន្លឿនការសាងសង់នេះ៕ ព័ត៌មានលម្អិតសូមអានសេចក្តី​ជូនដំណឹង--->