(ភ្នំពេញ)៖ នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៧នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានចាត់ឲ្យលោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា ចុះជួបសាកសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌មួយចំនួន យកទៅឧបត្ថម្ភដល់លោក ម៉ា សេរី  អ្នកអត្ថាធិប្បាយព័ត៌មាន កីឡាដ៏ល្បីនៅកម្ពុជា ដែលកំពុងមានជំងឺធ្ងន់ធ្ងរ​ជាច្រើន​មុខរួមមាន ថ្លើម ប្រមាត់ និងក្រពះ បាននឹងកំពុងព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានការឧបត្ថម្ភថវិកាមួយចំនួន ឧបត្ថម្ភដល់លោក ម៉ា សេរី ដែលកំពុងជួបការលំបាក ដោយមានជំងឺធ្ងន់ធ្ងរផងដែរ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោក ម៉ា សេរី នេះជាការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទី២ បន្ទាប់ពីកាលពីខែតុលា ឆ្នាំ២០១៦ លោកបានចូលមន្ទីរពេទ្យម្តងរួចមកហើយ។ លោក វណ្ណៈ បានបន្ថែមថា លោក ម៉ា សេរី កំពុងទទួលរងនូវជំងឹទី១៖ ថ្លើម ទី២៖ ទឹកប្រមាត់ខាប់ និងទី៣៖ កៀបក្រពះ ដែលនាំឲ្យមានក្អួតឈាមម្តងម្កាល៕