(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍ខណ្ឌ​ពោធិ៍សែនជ័យ ល្បាតតាមភូមិសាស្ត្រ​ស្មុគស្មាញក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យកំពុងជួញដូរគ្រឿង​ញៀន២នាក់ ដកហូតបាន​ថ្នាំ៧កញ្ចប់ នៅវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិត នៅចំណុចផ្លូវវេងស្រេង មុខក្លឹបកំសាន្តរាត្រីមីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ពៅ ជាតិ ភេទប្រុស អាយុ២៣ឆ្នាំ មានការងារជាអ្នក​មើលកូនឲ្យគេ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ស្រុកជុំគីរី ខេត្តកំពត និងទី២ ឈ្មោះលី ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងការស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតនៅស្រុកអង្គជ័យ ខេត្តកំពត។

បច្ចុបន្នជនសង្ស័យកំពុង​ត្រូវបាននាំខ្លួន មកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ​ដើម្បីចាត់ការបន្ត៕