(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង១៌នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៩លើក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់ទាំង៩លើកបណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច២គ្រឿង រថយន្តធំ១គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២៧ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣២០លើក ស្លាប់១២១នាក់ និង៥៨០នាក់របួស៕