(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) នៅ​ថ្ងៃទី០៤ ខែឧសភានេះ បានប្រកាសថា យុទ្ធនាការតចរន្តអគ្គិសនីតម្លៃ ៦១០រៀល សម្រាប់កម្មករ-កម្មការិនី តាមផ្ទះជួល និងបន្ទប់ ជួលនៅ​រាជធានីភ្នំពេញនឹង​ត្រូវឈប់​សម្រាក រយៈពេល៤ថ្ងៃ គឺនៅថ្ងៃទី០៦,១៣, ១៤ និង១៥ ខែឧសភានេះ ក្នុងឱកាសព្រះរាជពិធីច្រត់ព្រះនង្គ័ល និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ គិតត្រឹមថ្ងៃទី៣ ខែឧសភា ម្សិលមិញ EDC បានតចរន្តអគ្គិសនីជូនកម្មករបានចំនួន ៦០៣៦៩​បន្ទប់​ហើយ។ យុទ្ធនាការតចរន្តអគ្គិសនីនឹងចាប់ផ្តើមអនុវត្តជាធម្មតា ក្រៅពីថ្ងៃឈប់សម្រាកខាងលើ៕