(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលបាន បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់មនុស្ស១២នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតវត្ថុតាង មេតំហ្វេតាមីន (ice) ០.៨៣ក្រាម និង១៣កញ្ចប់តូច និងកញ្ឆាក្រៀម ២៥១៦.៧៩ក្រាម។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប១ករណី ចាប់យកកញ្ឆាក្រៀម ២៥១៦.៧៩ក្រាម, នគរបាលភ្នំពេញ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលកំពត​ បង្រា្កប១ករណី​ ឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលកំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួន៣នាក់ និងកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួន៤នាក់៕