(អាមេរិក)៖ ក្លឹបកំសាន្តមួយកន្លែងដែលកំពុងប្រគុំតន្រ្តី ទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានអគ្គិភ័យផ្ទុះឆាបឆេះសម្លាប់មនុស្សអស់៩នាក់ និងកំពុងបាត់ខ្លួន១៣នាក់ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃសៅរ៍នេះ។

ប៉ូលិសបាននិយាយថា ភ្លើងបានចាប់ផ្តើមឆាបឆេះនៅម៉ោង ២៣៖៣០នាទីយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) ហើយនៅក្នុងក្លឹបកំសាន្តនោះមានមនុស្ស ប្រមាណជាង៥០នាក់នៅខាងក្នុង៕