(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា ត្រូវបានប្រកាសតែងតាំងមុខតំណែង ជាអភិបាលរងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ។

ពិធីប្រកាសតែងតាំងមុខតំណែងលោក មាន ចាន់យ៉ាដា ជាអភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ ជាច្រើនរូបទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក មាន ចាន់យ៉ាដា មានតួនាទីជា នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យកាន់តំណែងជា អភិបាលរងរាជធានីភ្នំពេញ។

ដោយឡែក លោក ហួត ហៃ នាយករងរដ្ឋបាល ត្រូវឡើងជំនួស មាន ចាន់យ៉ាដា ជានាយករដ្ឋបាលសាលារាជធានីភ្នំពេញផងដែរ៕