(ភ្នំពេញ)៖ រថយន្ដប្រណិតម៉ូដែល Jaguar ត្រូវបានផលិតឡើងផ្ដើម ពីប្រភេទម៉ូតូ (Sidecar) តាំងពីឆ្នាំ១៩២២ នៅចក្រភពអង់គ្លេស ហើយបានអភិវឌ្ឍន៏ខ្លួន រហូតក្លាយជាប្រភេទរថយន្ដប្រណិត បែបស្ព័រ ដែលល្បីល្បាញទូទាំងចក្រភព និងបណ្ដាប្រទេសផ្សេងៗ។

ដោយឃើញនូវភាពទំនើប និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើន ដែលបំពាក់ជាមួយរថយន្ដ Jaguar រួមផ្សំជាមួយនឹងការរចនារាងដ៏ គួរអោយទាក់ទាញបំផុត ទើបពិភពលោកទទួលស្គាល់ថាជាប្រភេទរថយន្ដប្រណិត ដែលស័ក្ដិសមជាងគេសម្រាប់មនុស្សជំនាន់ថ្មី។ អ្វីដែលពិសេសជាងនេះទៅទៀត រថយន្ដម៉ាក Jaguar ត្រូវបានស្ដេចចក្រភពអង់គ្លេសជ្រើសរើសធ្វើជាយាន្ដជំនិះ (ព្រះទីនាំង)។

បើយើងងាកមកមើលប្រទេសយើងវិញ រថយន្ដម៉ាក Jaguar មានវត្តមាននៅប្រទេសកម្ពុជាយើងតាំងពីទសវត្សរ៍ទី៦០ មកម្លេះហើយប៉ុន្មាន ឆ្នាំចុងក្រោយនេះ រថយន្ដ Jaguar ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia ដែលទទួលសិទ្ធិនាំចូល និងចែកចាយពីក្រុមហ៊ុន Jaguar Land Rover limited នៃចក្រភពអង់គ្លេស។

ព្វថ្ងៃនេះ រថយន្ដ Jaguar មានមជ្ឍមណ្ឌលតាំងលក់ និងជួសជុល ថែទាំផ្ទាល់ខ្លួន ដែលត្រូវបានរចនាឡើងជាលក្ខណៈស្ដង់ដាពិភពលោក ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕