(កណ្តាល)៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លោក ម៉ក់ ពេជ្ជរិទ្ធ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តី និងពុទ្ធបរិស័ទរៀបចំពិធីដង្ហែអង្គកឋិនទាន ដើម្បីនាំបច្ច័យយកទៅប្រគេនព្រះសង្ឃ នៅវត្តដីឥដ្ឋ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបន្តកសាងសម្មិទ្ធផលនាន។

នៅរសៀលថ្ងៃនេះ លោក ម៉ក់ ពេជ្ជរិទ្ធ និងក្រុមគ្រួសារ បានដឹកនាំមន្រ្តីក្រោមឱវាទ បានរៀបចំធ្វើពិធីក្រុងពលី ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ អង្គកឋិនទាន នឹងដង្ហែទៅកាន់វត្តដីឥដ្ឋ៕