(បាងកក)៖ ស្តេចថៃ ព្រះអង្គ Bhumibol Adulyadej ព្រះជន្ម៨៨ព្រះវស្សា គឺបាននឹងកំពុងស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹងនៅឡើយ។ នេះបើតាមការិយាល័យរាជវាំង បានឲ្យដឹងតាមរយៈរបាយការណ៍ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។

«សម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ, ជីបចររបស់ព្រះអង្គ ដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង»។ នេះបើតាមរបាយការណ៍បានឲ្យដឹងយ៉ាងដូច្នេះ។

យោងតាមការធ្វើតេស្តឈាម បានបង្ហាញថា ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ។ របាយការណ៍បានបន្តថា ក្រុមវេជ្ជបណ្ឌិតបានប្រើប្រាស់ឱសថ ដើម្បីព្យាបាលបញ្ហាសម្ពាធឈាម និងបានដាក់ប្រព័ន្ធខ្យល់ដកដង្ហើម លើព្រះអង្គផងដែរ។ «ព្រះអង្គបាននឹងកំពុងបន្តស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹង ខណៈក្រុមវេជ្ជបណ្ឌិត កំពុងត្រួតពិនិត្យយ៉ាងជិតស្និទបំផុត លើរោគសញ្ញារបស់ព្រះអង្គ»

រដ្ឋាភិបាលថៃបានអំពាវនាវឲ្យសាធារណៈជន កុំភ័យស្លន់ស្លោរ ឬជឿជាក់លើព័ត៌មានចរចាមអារ៉ាម ស្តីពីស្ថានភាពរបស់ព្រះអង្គលើប្រព័ន្ធទំនាក់ទំនងសង្គម។

សូមបញ្ជាក់ថា ស្តេចថៃ ព្រះអង្គ Bhumibol Adulyadej មិនទាន់សោយទីវង្គតនោះទេ, គ្រាន់តែស្ថានភាពសុខភាពរបស់ព្រះអង្គធ្ងន់ធ្ងរបំផុត៕

ខាងក្រោមនេះសេចក្តីប្រកាសរបស់ព្រះបរមរាជវាំង៖