(ភ្នំពេញ)៖ លោក ទាវ សារមុនី និពន្ធនាយករងរបស់កាសែតរស្មីកម្ពុជា ត្រូវបានលោក ផ្លុង ឆុំ នាយកគ្រប់គ្រងកាសែតរស្មីកម្ពុជា តែងតាំងជានិពន្ធនាយក កាសែតរស្មីកម្ពុជា ជំនួសលោក ប៉ែន សមិទ្ធិ ដែលទទួលមរណភាព កាលពីចុងខែមីនា ។

ការប្រកាសតែងតាំងនេះ បានធ្វើឡើង នៅក្នុងពិធីខួប ២៣ឆ្នាំ នៃថ្ងៃបង្កើតកាសែតរស្មីកម្ពុជា ដែលធ្វើឡើងកាលពីម្សិលមិញ។ លោក ទាវ សារមុនី មានវ័យ៥១ឆ្នាំ ជាអ្នកកាសែតជើងចាស់ ១រូប ដែលបានចូលរួមធ្វើការងារកាសែតតាំងពីឆ្នាំ១៩៨៥៕