(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤ករណី ឃាត់ខ្លួន២៨នាក់​ មុខសញ្ញាជួយដូរចំនួន២៣នាក់​ មុកសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន៥.៩ក្រាម ២កញ្ចប់ធំ និង២១កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៩នាក់, នគរបាលកំពង់ស្ពឺ បង្ក្រាប៣ករណីឃាត់ខ្លួន៤នាក់​, សៀមរាប បង្ក្រាប១ករណី​ឃាត់ខ្លួនម្នាក់​ ព្រះសីហនុ បង្រ្កាប៣ករណីឃាត់ខ្លួន៥នាក់, កំពង់ឆ្នាំង បង្ក្រាប៤ករណី ឃាត់ខ្លួន៧នាក់ និង បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕