(ពោធិ៍សាត់)៖​ ក្មេងប្រុសអាយុ ០៩ឆ្នាំម្នាក់​ ត្រូវបានរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈកំពុងដងទឹកភ្លៀងបម្រុងនឹង ហូបចំមេឃកំពុងតែភ្លៀង​។ ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង​ ២​ និង​ ៣០នាទីរសៀល​ ថ្ងៃទី​​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​នេះ នៅចំណុចតាំងលួច ភូមិអង្គ្រង ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​

លោក​ វង​ សាវ៉េត​ អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ​ Fresh News  ឲ្យដឹងនាល្ងាចនេះថា​ ក្មេងរងគ្រោះ​ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះ ហៀម វី​  អាយុ​ ០៩ឆ្នាំ ជាក្មេងកំព្រាម្តាយតាំងពីតូច មានឪពុកឈ្មោះ មៀម ហៀម អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ​។​

លោក​អធិការ​​បានបន្តថា​ មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ​ បានចុះទៅដងទឹកភ្លៀងនៅពាងជិតផ្ទះបម្រុងនឹងហូម​ ភ្លាមនោះមេឃ​ស្រទុំ​លាយឡុំជាមួយភ្លៀង​ ស្រាប់តែរន្ទះបាញ់​ បណ្តាលឲ្យ​ក្មេងប្រុស ឈ្មោះ​ ហៀម វី ស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន​សាកសពក្មេងប្រុសរងគ្រោះ​ ​បានរៀបចំធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕