(មូស្គូ)៖ រុស្សី នឹងចាប់ផ្តើមប្រើប្រព័ន្ធមីស៊ីលកម្ទេចយន្តហោះចម្បាំង ប្រភេទ S-400 និងS-300 នៅសមយុទ្ធយោធារបស់ខ្លួនហៅថា «Caucasus-2016» ដែលកំពុងធ្វើឡើងនៅតំបន់ភាគខាងត្បូង នៃទីក្រុង Astrakhan។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងការពារជាតិ រុស្សីបានឲ្យដឹងថា ប្រព័ន្ធមីស៊ីលការពារអាកាស ទាំងពីរប្រភេទរួមជាមួយនឹងប្រភេទ Pantsir-S1 នឹងធ្វើការបាញ់សាកល្បង ទៅកាន់គោលដៅ ដែលគេរៀបចំឲ្យដូចជាមាន ការវាយនៅលើ អាកាសដូចពិតៗ។ ប្រព័ន្ធមីស៊ីល Pantsir-S1 ដែលជាប្រព័ន្ធការពារអាកាសចម្រុះអាចបាញ់គ្រាប់មីស៊ីលបាន ទាំងចម្ងាយជិត និងចម្ងាយឆ្ងាយ។

គួរបញ្ជាក់ដែរថា យោធាប្រមាណ១២,៥០០នាក់ បានចូលរួមក្នុងសមយុទ្ធយោធាថ្មី មួយផ្សេងទៀត របស់ប្រទេស រុស្ស៊ី  ដែលធ្វើឡើងចាប់ពី ថ្ងៃចន្ទ រហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ៕