(អាមេរិក)៖ យន្តហោះខ្នាតតូចចំនួនពីរគ្រឿង បានបុកគ្នានៅកណ្តាល ផ្ទៃអាកាសរបស់រដ្ឋ Alaska ភាគពាយ័ព្យសហរដ្ឋអាមេរិកតែម្តង ដែលបានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ ហើយចំពោះមូលហេតុ នៃគ្រោះថ្នាក់ដែលមិនគួរនឹងកើត មានសោះនេះ ប៉ូលិសកំពុងតាមដានបន្តទៀត។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា។

កងកម្លាំងការពារជាតិរបស់រដ្ឋ Alaska បានឲ្យដឹងថា យន្តហោះទាំងពីរ គ្រឿងខាងលើនេះ បានបុកគ្នាកាលពី វេលាម៉ោង ១១៖០០ព្រឹកថ្ងៃពុធ ស្ថិតនៅចម្ងាយ ៩៧គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Bethel ហើយមកទល់នឹងពេលរសៀល ថ្ងៃដដែល ក្រុមសង្គ្រោះដែលមានឧទ្ធម្ភាគចក្រចូលរួមផងដែរ បានបន្តស្វែងរក យន្តហោះដែលបានធ្លាក់ទាំងពីរគ្រឿងនោះ រហូតទាល់តែឃើញ។

លោកវរសេនីយ៍ឯក  Candis Olmstead អ្នកនាំពាក្យកងកម្លាំង ការពារសន្តិសុខរដ្ឋ Alaska បាននិយាយថា យន្តហោះខាងលើនេះ មានមួយគ្រឿងជាប្រភេទ Hageland Aviation Cessna 208 ដឹកមនុស្ស ០៣នាក់ និង មួយទៀត គឺRenfro's Alaska Adventures Piper PA-18 Super Cub ដឹកមនុស្ស ០២នាក់៕