(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់ និងវត្ថុតាងមួយចំនួន នៅចំណុចក្រុមទី៣១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ​។

លោកស្នងការ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ​ ​ណាង ផាន​ អាយុ២៩ឆ្នាំ ទីកន្លែងកំណើតស្រុកកោះធំ ខេត្តកណ្តាល មានទីលំនៅ ក្រុមទី៣១ ភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ​ ក្នុងនោះដែរ កម្លាំងជំនាញដកហូតបាន​​ ថ្នាំញៀនមេតំហ្វេតាមីន (ទឹកកក) ​១០កញ្ចប់ និងទូរស័ព្ទ​១គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

លោកបន្ដថា ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់​៕