(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសជ្រើសរើស ជើងសាគយបណ្ដោះអាសន្នជារូបវន្ដបុគ្គល ដែលតំណាងឲ្យនីតិបុគ្គល ឬរូបវន្ដបុគ្គលខ្លួនផ្ទាល់ចំនួន១០០នាក់ សម្រាប់ឆ្នាំ២០១៦នេះ។

បើយោងតាមលិខិតរបស់ នាយកដ្ឋានគយ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ថែមថា កាលបរិច្ឆេទទទួលពាក្យសុំ គឺចាប់ពីថ្ងៃទី០១​ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ រីឯការប្រឡងវាយតម្លៃ និងការបើកវគ្គបណ្ដុះបណ្ដាល នៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

ពាក្យសុំប្រកបអាជីវកម្មជើងសាគយ មាននៅការិយាល័យគ្រប់គ្រងហានិភ័យ និងសវនកម្ម និងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង ទាំងស្រុងរបស់នាយករដ្ឋានគយ នៅខាងក្រោមនេះ៖