(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០១៦​នេះ អាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ​ ផ្ទៃមេឃងងឹត មានភ្លៀងធ្លាក់ដោយកន្លែង កំលាំងខ្យល់បក់កន្ត្រាក់ជាមធ្យម ​និងទឹករលកយោលមធ្យម នៅ​តាមចន្លោះឃ្លង។ ចំណែកឯកឆ្នេរអូឈើទាល ទឹករលកបែកផ្កាត្រែង ព្រោះនៅចំលំហរសមុទ្រ។

លោកឧត្តមសេនីយ៍បញ្ជាក់ទៀតថា​ «អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ដដែល ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហ័ស»

ក្រសួងធនធានទឹកបានព្យាករណ៍អាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ មានខ្យល់បក់បោកខ្លាំង នៅលើផ្ទៃសមុទ្រមានរលកខ្ពស់ៗ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់៕​