(ភ្នំពេញ)៖ នៅម៉ោង​ប្រមាណ ៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមេសានេះ សពលោក ប៉ែន សមិទ្ធិ និពន្ធ​នាយកកាសែត​រស្មីកម្ពុជា និងជាប្រធានក្លឹប​អ្នកកាសែតកម្ពុជា បានធ្វើការដង្ហែចេញពីគេហដ្ឋានរបស់លោក ស្ថិតនៅផ្ទះលេខ១ ផ្លូវលេខ១៤៥ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន ចេញទៅរៀបចំ​ពិធីបូជាតាមប្រពៃណីខ្មែរ នាវត្តលង្ការ ប្រកបដោយក្តី​ស្រណោះជាទីបំផុត។

ពីធិដង្ហែ និងបូជានោះគេឃើញ មានការចូលរួម​ពីបណ្តា​សាច់ញាតិ​របស់​ក្រុមគ្រួសារ​នៃសព មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ក្រុមអ្នករួមអាជីព​សារព័ត៌មានជាច្រើនរូប ព្រមទាំងមានការ​អញ្ជើញចូលរួម​ពីលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោក ប៉ែន បញ្ញា បងប្រុសបង្កើត​របស់លោក ប៉ែន សមិទ្ធិ៕